សៀមរាប៖ 

កាលពីវេលាម៉ោងនៅវេលាម៉ោង១៤ និង៥២នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីចោរចិត្តសឿងម្នាក់ ហ៊ានចូលវាយទូរលក់មាស ប្លន់យកគ្រឿងអលង្ការ ដែលមានយីហោ វេត ចាន់តាក់ តូបលេខ ៥៩ នៅក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិ ដកពោធិ សង្កាត់ស្លាក្រាម ក្រុង ខេត្តសៀមរាប នៅទាំងកណ្តាលថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជាមួយបងប្អូនអាជីវករក្នុងផ្សារ ចាប់ឃាត់ខ្លួនបានទាន់ពេលវេលាភ្លាមៗ បណ្តាលឲ្យភ្ញាក់ផ្អើលនៅ កណ្តាលផ្សារ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចរាជអាវុធហត្ថខេត្ត បានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអាវុធហត្ថក្រុងសៀមរាប និង កម្លាំងការិយាល័យជំនាញ ចេញអន្តរាគមន៍ឃាត់ខ្លួនជនសង័្សយបាន១នាក់ និងដកហូតវត្ថុតាង មាន៖ ម៉ូតូស្គប់ពី១គ្រឿង,ទូរស័ព្ទដៃ ១គ្រឿង , ញញួរ ១ដើម , កាំបិតតាំងតោ ១ដើម , លោកហធាតុពណ៌លឿង ៣ខ្សែ. បានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើមី្បអនុវត្ថនីតិវិធីបន្ត  ព្រមទាំងបានប្រគល់ ខែ្សដៃផ្លាក់ទីន ទាំង ០៣ខែ្ស ដល់ជនរងគ្រោះវិញផងដែរ ។ 

ជនសង័្សយដែលឃាត់ខ្លួនបានមានឈ្មោះ ឡេ សុភ័ក្រ  ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានកម្លាំងជំនាញធ្វើតេស្ត៍ ទឹកនោម រកឃើញមានសាធារធាតុញៀនក្នុងខ្លួន ។ បច្ចុប្បន្នត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូង ចាត់ការទៅតាមនីតិវិធីនៃច្បាប់ ៕