លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោកប្រធានាធិបតីប្រទេសអ៊ុយក្រែន ហ្សេលេនស្គី នឹងខកខានឱកាសសម្រាប់សន្តិភាព ប្រសិនបើលោកមិន «ចាប់ផ្តើម» ទទួលយក ខណៈដែលរុស្ស៊ីចង់ឈានដល់កិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា «រុស្ស៊ី ពិតជាចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយលោកប្រធានាធិបតី ហ្សេលេនស្គី គួរតែទទួលយក បើមិនដូច្នោះទេ លោកនឹងខកខានឱកាសដ៏ល្អមួយនេះ។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ ក៏កំពុងធ្វើការចរចាជាមួយអឺរ៉ុបលើជោគវាសនារបស់កោះហ្គ្រីនឡែន ខណៈដែលលោកប្រធានាធិបតី ត្រាំ នៅតែបង្ហាញបំណងចង់បានកោះនេះ មកគ្រប់គ្រង។