ភ្នំពេញ៖
កម្មករម្នាក់បានស្លាប់នៅនឹងកន្លែងនិងមនុស្សប្រុសស្រី៤នាក់ទៀត បានរងរបួស ធ្ងន់ ស្រាលបន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹងហើយខ្ទាតចូលក្រោមរថយន្តដឹកកុងតឺន័រ មួយគ្រឿង។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៦នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ទល់មុខខ្លោងទ្វារវត្តអរុណវត្តីស្ថិតនៅ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ដុំ ឆេងការ ភេទអាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ125ពាក់ស្លាកលេខ ភ្នំពេញ 1MH 3189។ចំណែកអ្នករងរបួសពុំស្គាល់អត្តសញ្ញាណឡើយត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះ។ដោយឡែក រថយន្តបង្កដែលកិនមនុស្សស្លាប់ ម៉ាក FUSOដឹកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3E 6131អ្នកបើកបរបានគេចខ្លួនបាត់។
តាមព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះដែលបានស្លាប់ជិះម៉ូតូ មួយគ្រឿងខាងលើរួមដំណើរជាមួយមិត្តភក្កិចំនួន២នាក់ទៀតធ្វើដំណើរតាមផ្លូវជាតិលេខ ៤ក្នុងទឹកដៅពីកើតទៅលិច។នៅពេលមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ូតូ១ទៀតម៉ាក់ហុងដាឌ្រីនសេ 125ពាក់ស្លាកលេខ ភ្នំពេញ 1Kk 4611ជិះគ្នា ពីរនាក់(ប្រុស ស្រី)ជិៈឆ្លងផ្លូវពេញទំហឹង។
នៅក្នុងហេតុការណ៍នោះបណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងដួលបោកទៅលើថ្នល់ គាប់ជូន ពេលនោះមានរថយន្តម៉ាក FUSO ដឹកកុងតឺន័រធ្វើដំណើរមកពីក្រោយ(កើត ទៅលិច) កិនជនរងគ្រោះបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះបណ្ដាលឲ្យ ស្លាប់ម្នាក់នឹងរងរបួសចំនួន 4 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ៕
