លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមបិទស្ពានថ្មីមួយដែលសាងសង់ដោយប្រទេសកាណាដា ដែលតភ្ជាប់ទៅកាន់សហរដ្ឋអាមេរិក លុះត្រាតែសហរដ្ឋអាមេរិកទទួលបាន «សំណងពេញលេញ»។ លោកប្រធានាធិបតី ត្រាំ បានចោទប្រកាន់ប្រទេសកាណាដា ថាបានកេងចំណញលើសហរដ្ឋអាមេរិកដោយអយុត្តិធម៌អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងបានទាមទារយ៉ាងហោចណាស់ពាក់កណ្តាលនៃកម្មសិទ្ធិស្ពាននេះ។ ស្ពានអន្តរជាតិ ហ្គ័រឌី ហូហ្វ លាតសន្ធឹងលើទន្លេក្រុង ឌីត្រត់ ភ្ជាប់រដ្ឋ មីកឆីហ្គេន និង អ៊ុនតារីអូ ត្រូវបានសាងសង់កាលពីឆ្នាំ 2018 នឹងគ្រោងបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ 2026 នេះ ខណៈដែលស្ពាននេះ នឹងក្លាយជាច្រកចូលតាមដីគោកធំជាងគេនៅលើព្រំដែនសហរដ្ឋអាមេរិក និងកាណាដា។