កំពង់ស្ពឺ៖ 

ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់គ្មានសល់ចំថ្ងៃចូលឆ្នាំចិន ខណៈដែលម្ចាស់ដេកលង់លក់ក្នុងដំណេកកណ្តាលអាធ្រាត្រ។

ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះអស់ចំនួន៣ខ្នងនេះ បានកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិគោកកណ្ដាល ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋទាំង៣ខាងលើនេះ ដែលត្រូវអគ្គិភ័យឆាបឆេះនោះ រងការខូចខាតទាំងស្រុង ហើយ ទំហំនៃការខូចខាត នៅមិនទាន់អាចវាយតម្លៃបាននៅឡើយ ។ ចំពោះមូលហេតុដែលបណ្តាលឱ្យឆេះផ្ទះទាំង៣ខ្នងខាងលើនេះ តាមការសន្និដ្ឋាន គឺដោយសារតែ ភ្លើង ធូក ទៀន។

នៅក្នុងកិច្ចអន្តរាគមន៍ដឹកនាំបញ្ជារផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ ជួយអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់កម្លាំងចំនួន១៥នាក់ អស់ទឹកចំនួន៣រថយន្ត ទើបរលត់អស់ ហើយ ក្នុងករណីខាងលើនេះដែរ មិនមានមនុស្សរងរបួស និងមិនរាលដាលដល់ផ្ទះជិតខាងឡើយ៕