ភ្នំពេញ៖
បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌច្បាអំពៅ តាមឃាត់ខ្លួនបាន ភ្លាមៗ ក្រោយពេលធ្វើសកម្មភាពលួចក្មេងស្រីអាយុប្រមាណជា២ឆ្នាំ ពីឳពុកកំពុងសម្រាកលង់លក់ នៅចំណុចក្បែររង្វង់មូលតាព្រហ្ម ក្នុងខណ្ឌជ្រោយចង្វាកាលពីវេលាម៉ោង៥ព្រឹក។
ហេតុការណ៍ឃាត់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៨:៣០នាទីយប់ថ្ងៃទី៩ខែកុម្ភះ ឆ្នាំ២០២៦បស្ថិតនៅលើផ្លូវជាតិលេខ១ ចំណុចក្បែរបងវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីបុរសជាឪពុក បានឲ្យដឹងថានៅមុនពេលកើតហេតុ រូបគាត់បាននាំកូន ទៅផ្ទះនៅឯខេត្តកំពង់ចាម។ ខណៈរាងយប់ពេក ក៏សុំម្ចាស់ទីតាំងសំរាក១យប់ជាបណ្ដោះអាសន្ន ព្រឹកស្បែក ចាំក្រោកឡើងរកឡានជិះទៅ។ លុះមកដល់វេលាកើតហេតុម៉ោងប្រមាណ ជា៥ព្រឹក រូបគាត់ក៏សំរានលង់លក់មួយភាំងភ្ញាក់ឡើងស្រាប់តែបាត់កូនស្រីហើយរត់ឆ្លេឆ្លារស្រែកអោយអ្នកជិតខាងជួយ។
ភ្លាមនោះដែរ បានម្ចាស់ផ្ទះជួយទៅឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញមានបុរសជាជនសង្ស័យម្នាក់ ចូលមកលួចកូនស្រីរបស់គាត់នៅក្នុងមុង ខណៈគាត់កំពុងតែលង់លក់ រួចដើរគេចខ្លួនចេញពីកន្លែងនោះ បាត់ស្រមោល។ ក្រោយមក ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
រហូតមកដល់វេលាម៉ោងប្រមាណជា 8:30 នាទីយប់ ត្រូវនិងខែឆ្នាំដដែល ស្រាប់តែមាន បងប្រុសម្នាក់គាត់ឃើញបង្ហោះតាមបណ្តាញសង្គមថាមានជនសង្ស័យម្នាក់ចូលទៅលួច កូនស្រីចេញពីឪពុកក៏ស្គាល់ហើយបានប្រទះឃើញរត់ទៅឃាត់ជនសង្ស័យខាងលើហើយនាំគ្នារាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ឃាត់ខ្លួនបានយកទៅប៉ុស្ថិ៍ នគរបាលសង្កាត់និរោធភ្លាមៗ។
ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់និរោធ ឃាត់ខ្លួនសួរនាំជនសង្ស័យរួច ក៏ទាក់ទងទៅសមត្ថកិច្ចរប៉ុស្ថិ៍នគរបាលសង្កាត់ជ្រោយចង្វារ ឲ្យមកទទួលយកជនសង្ស័យ រួមនិងក្មេងស្រីរូបនោះទុកប្រគល់ទៅឲ្យឪពុកវិញ ចំណែកឯជនសង្ស័យសមត្ថកិច្ចបន្តនិតិវិធី ចាត់ការទៅតាមផ្លូវច្បាប់៕
