រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ប្រទេសអីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាណាមួយជាមួយសហរដ្ឋអាមេរិក តែការចរចានោះ ត្រូវតែធ្វើឡើងដោយការគោរពគ្នាទៅវិញទៅមក។ លោក អាបាស អារ៉ាឃី បានសង្កត់ធ្ងន់ថា “អ្នកណាដែលនិយាយដោយការគោរព អ្នកនឹងឆ្លើយតបដោយការគោរព ហើយអ្នកណាដែលនិយាយដោយការគំរាមកំហែង និងកម្លាំង ក៏នឹងត្រូវបានឆ្លើយតបដោយភាសាដូចគ្នា”។ គួរបញ្ជាក់ផងដែរថា មន្ត្រីប្រទេសអ៊ីរ៉ង់ និងអាមេរិក នឹងបន្តការចរចាលើកម្មវិធីនុយក្លេអ៊ែរឡើងវិញនៅថ្ងៃសុក្រ ទី 6 ខែកុម្ភៈខាងមុខនេះ នៅក្នុងប្រទេសតួរគី ខណៈដែលការចរចានេះ គ្រោងនឹងធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានបើកការវាយប្រហារលើប្រទេសអីរ៉ង់  ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានឈានដល់នោះ។