ផ្លូវនានាក្នុងទីក្រុងហាវ៉ាណារបស់ប្រទេសគុយបា ស្ថិតក្នុងសភាពស្ងាត់ជ្រងុំ ពោល គឺយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលប្រទេសគុយបា បានដាក់ចេញនូវផែនការកាត់បន្ថយការប្រើប្រាស់ប្រេង បន្ទាប់ពីសហរដ្ឋអាមេរិក ព្យាយាមកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសនេះ។ នេះ គឺជាការដាក់ចេញនូវផែនការដំបូង ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសគំរាមដាក់ពន្ធលើប្រទេសណាមួយ ដែលបន្តផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសគុយបា ស្របពេលដែលប្រទេសនេះ កំពុងជួបប្រទះនឹងកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលប្រទេសគុយបាបាននិយាយថា វិធានការនេះ នឹងនៅតែធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់វិស័យសំខាន់ៗ រួមទាំងផលិតកម្មកសិកម្ម ការអប់រំ ការផ្គត់ផ្គង់ទឹក ការថែទាំសុខភាព និងការពារជាតិ ខណៈដែលការប្រើប្រាស់ប្រេងសម្រាប់អ្នកបើកបរ ត្រូវបានកាត់បន្ថយ រហូតដល់មានការជូនដំណឹងបន្ថែម។