លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្លែងបញ្ជាក់ថា លោក បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ រយៈពេលមួយឆ្នាំ ដែលកំណត់ចំនួនអាវុធនុយក្លេអ៊ែរដែលភាគីនីមួយៗមាន ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើដូចគ្នា។ លោកប្រធានាធិបតី ពូទីន បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីថា លោក បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តសន្ធិសញ្ញា ញ៉ូ ស្តាត (New START) រយៈពេលមួយឆ្នាំ ដើម្បីផលប្រយោជន៍នៃការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក និងដើម្បីជួយជំរុញការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើលោក ត្រាំ ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើដូចគ្នា។ គួរបញ្ជាក់ផងដែរថា សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី ឬ ញ៉ូ ស្តាត ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាមេរិក និងរុស្ស៊ី អាចដាក់ពង្រាយ គ្រោងនឹងផុតកំណត់នៅថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2026 ស្អែកនេះ។
