យោងតាមលទ្ធផលបឋមដែលចេញផ្សាយដោយគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ គណបក្សភូមិចៃថៃ បានក្លាយជាគណបក្សធំជាងគេនៅក្នុងសភាតំណាងរាស្ត្ររបស់ប្រទេសថៃ ដោយគណបក្សភូមិចៃថៃទទួលបាន 193 អាសនៈ។ តែយ៉ាងណាមិញ ដោយសារតែគណបក្សភូមិចៃថៃ បរាជ័យក្នុងការទទួលបានអាសនៈជាងពាក់កណ្តាលនៅក្នុងសភាជាន់ទាប គណបក្សនេះ ត្រូវតែបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សនយោបាយផ្សេងទៀត ស្របពេលដែលគណបក្សប្រជាជន ដែលជាប់ចំណាត់ថ្នាក់លេខ 2 ទទួលបាន 118អាសនៈ គណបក្សភឿថៃ ដែលជាប់ចំណាត់ថ្នាក់លេខ 3 ទទួល 74 អាសនៈ គណបក្សខ្លាថាម ដែលជាប់ចំណាត់ថ្នាក់លេខ 4 ទទួលបាន 58 អាសនៈ និងគណបក្សប្រជាធិបតេយ្យទទួលបាន 22 អាសនៈ។ ជាមួយគ្នានេះ លោក ណាថាផុង រឿងផាន់យ៉ាវុធ មេដឹកនាំគណបក្សប្រជាជនថៃ បាននិយាយថា គណបក្សរបស់លោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាគណបក្សប្រឆាំង។
