ក្រុមអ្នកគាំទ្ររដ្ឋាភិបាលរាប់ពាន់នាក់ បានដើរដង្ហែក្នុងទីក្រុងការ៉ាកាស របស់ប្រទេសវេណេស៊ូអេឡា ដោយទាមទារឲ្យដោះលែងលោក នីកូឡាស ម៉ាឌូរូ និងភរិយា គឺលោកស្រី ស៊ីលីយ៉ា ហ្លរែស ពោល គឺរយៈពេល 1 ខែ បន្ទាប់ពីអាមេរិក បើកការវាយប្រហារលើប្រទេសនេះ និងចាប់ខ្លួនរូបលោក។ ការដង្ហែរក្បួនេះ ត្រូវបានរៀបចំឡើងដោយគណបក្សសង្គមនិយមរួបរួមនៃប្រទេសវេណេស៊ូអេឡា និងមានការចូលរួមពីសមាជិកនៃកងជីវពលបូលីរី រួមទាំងក្រុមអ្នកគាំទ្ររាប់ពាន់នាក់ផ្សេងទៀត។ លោក នីកូឡាស ម៉ាឌូរូ ហ្គូអឺរ៉ា អនុប្រធាន និងជាកូនប្រុសរបស់លោក ម៉ាឌូរូ បានថ្លែងទៅកាន់ក្រុមអ្នកដង្ហែក្បួនថា ថ្ងៃទី 3 ខែមករា "បានបន្សល់ស្លាកស្នាមនៅលើមុខរបស់យើងជារៀងរហូត" គឺនៅពេលដែល "ទឹកដីមាតុភូមិរបស់យើង ត្រូវបានកងទ័ពបរទេសបើកការវាយប្រហារបំផ្លិចបំផ្លាញ" ពលរដ្ឋវេណេស៊ូអេឡា ប្រឆាំងដាច់ខាត នឹងពួកចក្រពត្តិនិយម ហើយកំពុងតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយសេដ្ឋកិច្ច។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក ម៉ាឌូរូ និងលោកស្រី ហ្លរែស នៅតែជាប់ឃុំខ្លួននៅក្នុងពន្ធនាគារសហព័ន្ធអាមេរិក ដើម្បីរង់ចាំការកាត់ក្តីជាបន្តបន្ទាប់ ជុំវិញបទចោទប្រកាន់ឧក្រិដ្ឋកម្មគ្រឿងញៀន។