មេដឹកនាំនយោបាយ និងតំណាងអង្គការអន្តរជាតិ បានផ្ញើសារជូនពរដ៏ស្មោះស្ម័គ្ររបស់ពួកគេទៅកាន់ប្រទេសចិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងបញ្ជាក់ជាថ្មីនូវក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ។ មេដឹកនាំទាំងអស់បានចេញសារជូនពររួមថា “សូមជូនពរបុណ្យចូលឆ្នាំថ្មី និងសំណាងល្អក្នុងឆ្នាំសេះ សូមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ប្រទេសចិននឹងបន្តរីកចម្រើន និងប្រជាជនរបស់ខ្លួនរស់នៅក្នុងសន្តិភាព និងសុភមង្គល”។ ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ 2026 នេះ គឺជាការចាប់ផ្តើមនៃបុណ្យចូលឆ្នាំចិន ដែលជាការមកដល់នៃឆ្នាំ សេះ ដែលជាសត្វទី 7 ក្នុងចំណោមសត្វទាំង 12 ក្នុងប្រតិទិនរបស់ប្រទេសចិន។
