ប្រិយមិត្តបានស្គាល់យ៉ាងច្បាស់នូវ តារាស្រីពូកែវោហារបានសម្រស់ ឌី សូនីតា រួចមក    ហើយ។ ព្រោះស្រីស្អាតរូបនេះ បានដើរលើវិថីសិល្បៈ ១០ឆ្នាំ មកនេះនាងតែងតែនាំ មកនូវស្នាមញញឹមជូនទៅកាន់ មហាជនតាមរយៈការសម្ដែងកំប្លុកកំប្លែងរបស់នាង។  ឌី សូនីតា បានធ្វើឲ្យមហាជនសរសើរនាងយ៉ាងខ្លាំងចំពោះការសម្ដែងរបស់នាង។ ក្រៅពីចាប់អារម្មណ៍ចំពោះ

អ្នកម្ដាយពេលនេះអ្នកគាំទ្រ កំពុងខ្នាញ់ចំពោះអូនស្មាយ ដែលមានភាពគួរឲ្យស្រលាញ់  និងឆា្លតខ្លាំងណាស់។ ព្រោះតែភាពឆ្លាតរបស់នាងតូចបានធ្វើឲ្យផលិតករមួយចំនួនចាប់អារម្មណ៍

អូនស្មាយផងដែរ។  ស្មាយ និង អ្នកម៉ាក់ ឌី សូនីតា អ្នកទាំងពីរ តែបង្ហាញសកម្មភាពរួមគ្នា  មើល ទៅគួរឲ្យស្រឡាញ់ បូកជាមួយភាពឆ្លាតវ័យ និងភាពស្រស់ស្អាត់របស់នាងតូចកាន់តែគួរឲ្យ

ស្រលាញ់។  អ្នកនាង ឌី សូនីតា បាននាំកូនស្រីទៅថតបង្ហាញសក្ដានុពលថ្មីរបស់កម្ពុជាក្នុងការទទួលយកភ្ញៀវទេសចរណ៍មកកាន់ នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោ និងតំបន់ទេសចរណ៍ជាច្រើនផ្សេងទៀត ។ នាងតូចបានបង្ហាញទាំងភាពស្រស់  និងសកម្មភាពដូចជាមនុស្សធំ។ វីដេអូននេះធ្វើឲ្យមហាជនស្ងើចសរសើរនាងយ៉ាងខ្លាំង។ 

អូន ស្មាយ កូនស្រីតារាចម្រៀង និងតារាសម្ដែង ឌី សូនីតា នាងតូច ស្មាយ នៅតូចមែនពិត តែនាងហាក់បង្ហាញពីការយកទុកដាក់អ្នកម៉ាក់ខ្លាំងណាស់  អ្នកនាង ឌី សូនីតា តែងនិយាយថា

អូនស្មាយ គឺជាការដូដែលព្រះប្រទានឲ្យរូបនាង។ ជាពិសេស អូនស្មាយ ចេះមើលថែអ្នកម៉ាក់ដូចជាមនុស្សធំ អញ្ចឹង៕