ភ្នំពេញ៖

បុរសម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូលឿន  អ៊កហ្សឺរថយន្តឈប់នៅពីមុខ ក៏បង្អង់ល្បឿន ត្រូវរថយន្តកុងតឺន័រមកពីក្រោយ បើកកៀរ បណ្តាលឲ្យដួលចូលក្រោមកង់ រួចកិនពីលើបែកក្បាល ហើយ រថយន្ត បន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨:៣០ នាទីយប់ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ ចំណុចក្បែរស្តុបបាគូស្ថិតនៅលើផ្លូវទី ២១៧សង្កាត់ជើងឯក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកHONDA CLICK ពណ៌ស មួយគ្រឿងពាក់ ផ្លាក លេខ កំពង់ធំ 1P-4025 ជិះម្នាក់ឯងធ្វើដំណើរតាមម្ដាយផ្លូវ២១៧ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ 

លុះពេលជិះមកដល់ចំណុចក្បែរស្តុបបាគូ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿងមិនចាំស្លាកលេខ បើកឈប់នៅពីមុខ ក៏ជនរងគ្រោះអ៊កហ្សឺបង្អង់ល្បឿន។ ស្របពេលនោះ រថយន្តកុងតឺន័រ បើកមកពីក្រោយលឿនជ្រុល ទៅកៀ បណ្ដាលឲ្យដួល រួចកិនពីលើជនរងគ្រោះស្លាប់យ៉ាងរន្ធត់ នៅនិងកន្លែងកើត ហើយ រថយកុងតឺន័រ ក៏បានបន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។ ភ្លាមនោះដែរ ពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញ ក៏បានរាយការទៅសមត្ថកិច្ច ឲ្យចុះមកកន្លែងកើតហេតុផងដែរ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូជនគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោជាបណ្ដោះសន្ន។ ចំណែកឯ សព សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្ត សមត្ថកិច្ច នឹងធ្វើការតាមស្រាវជ្រាវនៅពេលក្រោយដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕