កាលពីថ្ងៃអាទិត្យ ទី1 ខែកុម្ភៈ ប្រជាជនថៃរាប់ពាន់នាក់ បានចាប់ផ្តើមការបោះឆ្នោតទូទាំងប្រទេស ដែលធ្វើឡើងមុនថ្ងៃកំណត់ ដែលកំណត់យកថ្ងៃទី 8 ខែកុម្ភៈខាងមុខនោះ។ លោកនាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆានវីរៈគុល បានអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់កាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំមុន បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេលតិចជាង 100 ថ្ងៃ។ ការបោះឆ្នោតខែកុម្ភៈនេះ គឺជាប្រកួតប្រជែងរវាងគណបក្សធំៗទាំងបី គឺគណបក្សភូមិចៃថៃរបស់លោក អនុទីន គណបក្សភឿថៃដែលជាអតីតគណបក្សកាន់អំណាច និងគណបក្សប្រជាជន ស្របពេលដែលពលរដ្ឋថៃបាននិយាយថា ពួកគេសង្ឃឹមថានឹងឃើញ "ការផ្លាស់ប្តូរ" នៅក្នុងរដ្ឋាភិបាល "ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកអនាគតកាន់តែប្រសើរ"។