លោកប្រធានាធិបតីប្រទេសកូឡុំប៊ី ហ្កូស្តាវូ ផេត្រូ បានប្រកាសបញ្ជាក់ថា រូបលោក បានរួចផុតពីអ្វីដែលលោកបានពិពណ៌នាថា ជាការប៉ុនប៉ងធ្វើឃាត អំឡុងពេលដែលលោកកំពុងធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។ លោកប្រធានាធិបតី ផេត្រូ បានបន្តថា ហេតុការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃចន្ទ ទី9 ខែកុម្ភៈ នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោក មិនអាចចុះចតនៅគោលដៅដែលបានគ្រោងទុក យោងតាមការភ័យខ្លាច ពីការបាញ់ប្រហារ។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចូលកាន់តំណែងកាលពីឆ្នាំ 2022 លោក ផេត្រូ បានប្រកាសថ្កោលទោសម្តងហើយម្តងទៀត ចំពោះផែនការប្រឆាំងនឹងរូបលោក ដោយអង្គការជួញដូរគ្រឿងញៀន និងក្រុមឧក្រិដ្ឋជន ចំពោះប្រតិបត្តិរបស់លោក ប្រឆាំងនឹងអ្វីដែលលោកហៅថា ជាក្រុមម៉ាហ្វីយ៉ារបស់ប្រទេសកូឡុំប៊ី។