នាយកប្រតិបត្តិក្រុមហ៊ុន មេតា នឹងផ្តល់សក្ខីកម្មនៅក្នុងសវនាការ ជុំវិញបណ្តឹងលើកម្មវិធីផ្សព្វផ្សាយសង្គមរបស់ខ្លួន

International • February 19, 2026
នាយកប្រតិបត្តិក្រុមហ៊ុន មេតា នឹងផ្តល់សក្ខីកម្មនៅក្នុងសវនាការ ជុំវិញបណ្តឹងលើកម្មវិធីផ្សព្វផ្សាយសង្គមរបស់ខ្លួន

លោក ម៉ាក ហ្សាកគឺបឺក នាយកប្រតិបត្តិក្រុមហ៊ុន មេតា ត្រូវបានរំពឹងថានឹងចូលខ្លួនផ្តល់សក្ខីកម្មនៅក្នុងសវនាការមួយ ដែលនឹងបញ្ជាក់ឲ្យឃើញថា តើក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ អាចទទួលខុសត្រូវចំពោះកម្មវិធីរបស់ខ្លួន ដែរ ឬយ៉ាងណា។ ស្ត្រីវ័យ 20 ឆ្នាំម្នាក់ ឬត្រូវបានគេស្គាល់ថា ខាលី ជី អឺម បានប្តឹងក្រុមហ៊ុន មេតា ពីកម្មវិធី ហ្វេសប៊ុក និង អីស្តាក្រាម និងក្រុមហ៊ុន អាល់ហ្វាប៊េត ដែលជាម្ចាស់កម្មវិធី យូធូប ជុំវិញការញៀននឹងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះ តាំងពីក្មេង យោងតាមការបង្កើត និងការរចនាកម្មវិធីទាំងនេះ ដែលធ្វើឲ្យរូបនាងញៀនក្នុងការប្រើប្រាស់។ យោងតាមមេធាវីរបស់ ខាលី បានបញ្ជាក់ថា ក្រុមហ៊ុនទាំងនេះ បានបង្កើតម៉ាស៊ីនដែលត្រូវបានរចនាឡើងដើម្បីឲ្យអ្នកប្រើប្រាស់ ជាពិសេសកុមារ មានការញៀនយ៉ាងខ្លាំង ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ខួរក្បាលរបស់អ្នកប្រើប្រាស់"។ 





x Enlarged Image