រូបភាពនាវាផ្ទុកយន្តហោះចម្បាំង យូអែសអែស អាប្រាហាម លីនខន ដែលកំពុងធ្វើនាវាចរណ៍ ត្រូវបានបង្ហោះលើប្រពន្ធ័ផ្សព្វផ្សាយសង្គម ខណៈដែលយោធាអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃប្រតិបត្តិការយោធារយៈពេលយូរប្រឆាំងនឹងអ៊ីរ៉ង់។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក ស្ទីវ វិដអូហ្វ និងលោក ចារេដ ឃុសណឺ នឹងបើកការចរចាជាមួយមន្ត្រីប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារ ទី17 ខែកុម្ភៈនេះ ក្នុងទីក្រុងហ្សឺណែវ ដោយមានតំណាងមកពីប្រទេសអូម៉ង់ធ្វើជាអ្នកសម្របសម្រួល ស្របពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ ក៏បានព្រមានថា វាជារឿងដែលមិនអាចទាញទុកមុនបាន ប្រសិនបើមិនមានការឈានដល់នូវកិច្ចព្រមព្រៀងណាមួយទេនោះ។ គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ បានបញ្ជារបញ្ជូននាវាផ្ទុកយន្តហោះបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា បូករួមទាំងកងទ័ពរាប់ពាន់នាក់ យន្តហោះចម្បាំង នាវាពិឃាតគ្រាប់មីស៊ីល និងកម្លាំងវាយប្រហារផ្សេងទៀត ដែលមានសមត្ថភាពទាំងការវាយលុក និងការការពារ ខណៈដែលកងកម្លាំងទាំងនេះ បង្ហាញពីជម្រើសនៃការវាយប្រហារជាចម្បងតាមរយៈផ្លូវអាកាស និងផ្លូវទឹកលើប្រទេសអីរ៉ង់។
