ពោធិ៍សាត់៖
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយឆាបឆេះផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតនៅភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់.ពោធិ៍សាត់ ។
ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ជន ឡាយ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់កាហ្វេ មូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ផ្ទុះសេខ្សែភ្លើង នេះបើយោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គិភ័យ បានប្រាប់មកកាន់ភ្នាក់អង្គភាពសារព័ត៌មានយើង ហើយការខូចខាតក្នុងករណីអគ្គិភ័យនេះដែរ រួមមាន៖ ឆេះផ្ទះចំនួន ១ខ្នង(ទំហំ ៩ម៉ែត្រ គុណ ២០ម៉ែត្រ)ម៉ូតូចំនួន ៣គ្រឿង គ្រែចំនួន ០២, តុ, ទូ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ ។
លោក បានបញ្ជក់បន្ថែមទៀតថា ក្នុងការចុះអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿង របស់ស្នងការដ្នាននគរបាលខេត្តពោធិ៍សាត់ និងប្រើប្រាស់ទឹកអស់ចំនួន ០៥ស៊ីទែន ជាលទ្ធផល បានគ្រប់គ្រងស្ថានការណ៍ និងពន្លត់បានទាំងស្រុងជាស្ថាពរ ដោយពុំមានការឆេះឆ្លង ទៅផ្ទះអ្នកដទៃជាប់ក្បែគ្មានោះឡើយ ក្នុងករណីនេះក៍មានបណ្ដាលឲ្យមនុស្សរងរបួសនោះដែរ ៕
