ភ្នំពេញ៖
បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូម៉ាកPCX មួយគ្រឿងឡើងវ៉ាជែងរថយន្តកុងតឺន័រស្រាប់តែអក្សរចាប់ហ្រ្វាំងបណ្ដាលឱ្យដួលខ្ទាតជនរងគ្រោះចូលក្រោមកង់កុងតឺន័រកិនចំក្បាល ហើយរថយន្តបន្តល្បឿនគេចពីកន្លែងកើតហេតុ បាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី ១២ខែកុម្ភៈឆ្នាំ២០២៦ចំណុចក្បែរស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅលើផ្លូវជាតិលេខ៣ក្នុងសង្កាត់ក្រាំងពង្រខណ្ឌដង្កោរាជធានីភ្នំពេញ។
បុរសរងគ្រោះជិះម៉ូតូម៉ាក PCXពណ៌សមួយគ្រឿងភ្នំពេញ 1HT-7088 ជិះម្នាក់ឯង ធ្វើ ដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅពីត្បូងទៅជើង ។ លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើក្បែនិងស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ក៏បានឡើងវ៉ាជែងរថយន្តកុងតឺន័រ ខាងឆ្វេងដៃបានពាក់កណ្តាលស្រាប់តែអកហ្សឺ ចាប់ហ្រ្វាំង បណ្តាលឲ្យដួលបោកខ្ទាតបុរសរងគ្រោះចូលក្រោមកង់រថយន្តកុងតឺន័រ កិនបែកខួរខ្ទាតពេញផ្លូវស្លាប់យ៉ាងអាណោចអាធម្មហើយរថយន្តបានបន្តល្បឿនបើករត់ គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមនោះដែរក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់ឃើញរួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោជាបណ្ដោះអាសន្ន។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យ ទៅ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តកុងតឺន័រសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវតាមរកនៅពេលក្រោយដើម្បីយកមកចាត់ការបន្តតាមនិតិវិធីច្បាប់៕
