ស្រីស្រស់ Carolina Herrera ត្រូវបានគេអបអរសាទរក្នុងនាមជាសិល្បការិនីដែលមានឥទ្ធិពលក្នុងសិល្បៈ ក្នុងអំឡុងពេលកម្មវិធីដើរបង្ហាញម៉ូតរបស់ខ្លួននៅឯ New York Fashion Week រដូវកាលនេះ។

អ្នករចនាម៉ូត Wes Gordon បានស្វាគមន៍ស្ត្រីចំនួន 7 នាក់មកពីផ្នែកផ្សេងៗនៃពិភពសិល្បៈដើម្បីដើរនៅក្នុងកម្មវិធីនេះ។ វិចិត្រករជនជាតិអាមេរិក វិចិត្រករជនជាតិបារាំង និងអ្នកថតរូប ផ្សេងទៀត ស្ថិតក្នុងចំណោមអ្នកដែលបានចែករំលែក Runway ជាមួយតារាបង្ហាញម៉ូតលំដាប់ប្រទេស។      ហ្គរដុន បានសម្តែងការភ្ញាក់ផ្អើល និងរីករាយដែលពួកគេទាំងអស់គ្នាបានយល់ព្រមលើការបង្កើតឆាកដ៏ពិសេសមួយនេះឡើង។

ការប្រមូលផ្ដុំបានចាប់ផ្តើមដោយការបំផុសគំនិតពីស្ត្រីក្នុងសិល្បៈ ដែលចាប់ផ្តើមដោយស្ត្រីដ៏អស្ចារ្យរាប់ចាប់ពីស្ថាបនិក និងអ្នកថែរក្សារហូតដល់វិចិត្រករ ជាងចម្លាក់ និងអ្នកថតរូប។ វាមានអារម្មណ៍ថាដូចជាផ្នែកបន្ថែមធម្មជាតិមួយក្នុងពេលដែលម៉ូដត្រូវតែមានលក្ខណៈផ្ទាល់ខ្លួន ការនិទានរឿង និងភាពសប្បាយរីករាយក្នុងការស្នើសុំឱ្យស្ត្រីទាំងអស់ ចូលរួមក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះ" នេះជា   សម្តីរបស់អ្នករចនាម៉ូត Gordon បានលើកឡើង។

កញ្ញា Herrera បានគ្រងឈុតសម្រាប់រដូវស្លឹកឈើជ្រុះ ជាមួយនឹងការច្នៃប្រឌិតយ៉ាងទាក់ទាញ។

នៅចុងបញ្ចប់នៃកម្មវិធី អ្នករចនាម៉ូតបានចែករំលែកនូវពេលវេលាដ៏កម្រជាមួយនឹងម៉ាកយីហោថា "ជាលើកដំបូងដែលនាងឃើញការប្រមូលផ្តុំនៅក្នុងកម្មវិធី។ គាត់គិតថានេះជាលើកទីមួយហើយដែលនាងធ្វើដូច្នេះហើយវាពិតជាស្រស់ស្អាតណាស់"។  សូមជម្រាបថា New York Fashion Week បានបញ្ចប់ទៅកាលពីថ្ងៃទី 16 ខែកុម្ភៈ ដោយមានម៉ាកយីហោជិត 60 ចូលរួម។