អ្នកនយោបាយប្រឆាំងរបស់ប្រទេសវេណេស៊ូអេឡា លោក ជួន ប៉ាប្លូ ហ្គូនីប៉ា ត្រូវបានចាប់ខ្លួនដោយក្រុមប្រដាប់អាវុធក្នុងសម្លៀកបំពាក់ស៊ីវិល ពោល គឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារ នេះបើយោងតាមកូនប្រុសរបស់លោក គឺលោក រ៉េមិន ហ្គូនីប៉ា។ លោក រ៉េមិន ហ្គូនីប៉ា បានបន្តថា ឪពុករបស់លោក ត្រូវបានក្រុមបុរសប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ ចាប់ខ្លួន នៅពេលដែលកំពុងជួបជាមួយក្រុមអ្នកគាំទ្រក្នុងទីក្រុង ការ៉ាកាស។ យោងតាមក្រសួងសាធារណៈការរបស់ប្រទេសវេណេស៊ូអេឡា បានចេញសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរកំពុងស្វែងរកការយល់ព្រមពីតុលាការដើម្បីដាក់លោក ហ្គូនីប៉ា ឲ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងលំនៅដ្ឋាន ដោយអះអាងថាលោកបានរំលោភលើលក្ខខណ្ឌនៃការដោះលែង។ យ៉ាងណាមិញ កូនប្រុសរបស់អ្នកនយោបាយរូបនេះ បានទាមទារឲ្យមានការបញ្ជាក់អំពីសុខភាព និងជីវិតឪពុករបស់លោក ព្រមទាំងទីតាំងឃុំខ្លួនបច្ចុប្បន្ន។ គួរបញ្ជាក់ផងដែរថា លោក ជួន ប៉ាប្លូ ហ្គូនីប៉ា ត្រូវបានឃុំខ្លួនអស់រយៈពេលជាង 8 ខែ ក្រោមការចោទប្រកាន់ពីបទដឹកនាំផែនការភេរវកម្ម។
