បន្ទាយមានជ័យ៖
កម្លាំងចម្រុះចុះពិនិត្យមើលទីតាំងខារ៉ាអូខេ ឡាសវីហ្កាស ក្រោយពី មានព័ត៌មានថា មានបង្កប់ល្បែងបាញ់ត្រី និងគ្រឿងញៀន នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយពីព័ត៌មានផ្សព្វផ្សាយថា ខារ៉ាអូខេ ឡាសវីហ្កាស បានបង្កប់ល្បែងស៊ីសង និងជា កន្លែងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត រួមជាកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបានចុះត្រួតពិនិត្យយ៉ាងសព្វជ្រុងជ្រោយទាំងអស់ ដើម្បីឲ្យមានភាពច្បាស់ លាស់ បើឃើញមានដូចការចុះផ្សាយ នឹងអនុវត្តតាមផ្លូវច្បាប់មិនលើកលែងឡើយ។
ក្រោយពិនិត្យយ៉ាងយកចិត្តទុកដាក់របស់អាជ្ញាធរ សមត្ថកិច្ចជំនាញ ឃើញថា រូបភាពជាក់ ស្តែង មិនដូចគ្នានឹងរូបភាពដែលបានចុះផ្សាយឡើយ អាចនិយាយបានថា រូបភាពដែលចុះ ផ្សាយកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ តាមបណ្តាញសង្គមនោះ ជារូបភាពចាស់ ដែល ខុសស្រឡះពីរូបភាពដែលឃើញជាក់ស្តែងនៅថ្ងៃចុះពិនិត្យនេះតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា៖ ការពិនិត្យជាក់ស្តែងនៅថ្ងៃនេះ គឺរូបភាព ខុសគ្នាស្រឡះ តាំងពី រូបយីហោ និងការតុបតែងផ្នែកខាងក្នុងអគារ។ បើតាមការឆ្លើយបំភ្លឺពីម្ចាស់បញ្ជាក់ថា រូបដែលបានចុះផ្សាយចោទប្រកាន់ថាមានបង្កប់ល្បែងស៊ីសង នឹងបង្កប់គ្រឿងញៀន គឺរូបភាពចាស់តាំងពីម្ចាស់មុនគ្រប់គ្រងម្លេះ ចំណែកការគ្រប់គ្រងម្ចាស់ថ្មីនេះ គឺមិនឲ្យ មានអំពើខុសច្បាប់ជាដាច់ខាត៕
