អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ លោក អាម៊ែរ ហាតាមី បានប្រកាសថា កងកម្លាំងប្រដាប់អាវុធអីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារសាធារណរដ្ឋអ៊ីស្លាមរហូតដល់ទីបញ្ចប់។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីផ្ទុះការតវ៉ាទូទាំងប្រទេសជុំវិញវិបត្តិសេដ្ឋកិច្ច ដែលជំរុញឲ្យមានការបង្រ្កាបយ៉ាងសាហាវលើក្រុមបាតុករនោះ។ ឆ្លើយតបទៅនឹងការបង្រ្កាបនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រម្តងហើយម្តងទៀតចំពោះក្រុមបាតុករ និងថាអាមេរិក បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើអ៊ីរ៉ង់ បន្តសម្លាប់ក្រុមបាតុករ ខណៈដែលបច្ចុប្បន្ននេះ លោក ត្រាំ កំពុងធ្វើការថ្លឹងថ្លែងពីជម្រើសក្នុងការឆ្លើយតប។ គួរបញ្ជាក់ផងដែរថា បាតុកម្មទូទាំងប្រទេសអីរ៉ង់រយៈពេលពីរសប្តាហ៍ ដែលបានផ្ទុះឡើងកាលពីចុងខែធ្នូ ជុំវិញវិបត្តិសេដ្ឋកិច្ច ជាពិសេសការកើនឡើងនៃអតិផរណានោះ បានសម្លាប់ជិវិតមនុស្សយ៉ាងហោចណាស់ 6563 នាក់ ក្នុងនោះមានអ្នកតវ៉ា 6170 នាក់ និងកងកម្លាំងសន្តិសុខ 214 នាក់។