តារាម៉ូដែលរាងស្វែលស្រឡូន ទឹម រដ្ឋា ទោះបង្ហាញវត្តមានក្នុងកម្មវិធី សិល្បៈច្រើន ប៉ុន្ដែ អ្នកនាងមិនចូលរួមសម្ដែងទេ ទៅក្នុងនាមជាភ្ញៀវតែប៉ុណ្ណោះ ។ រយៈពេលជាង ២ឆ្នាំហើយ ដែលតារាម៉ូដែលរាងខ្ពស់ស្រឡះ ទឹម រដ្ឋា ដកដៃពីការងារសិល្បៈ ដើម្បីបំពេញតួនាទីជាភរិយា និងជាអ្នកម្តាយដ៏ល្អឲ្យកូនស្រីជាទីស្រលាញ់របស់នាង។ ប៉ុន្តែ ថ្មីៗនេះតារាម៉ូដដែលរូបស្រស់បានបង្ហាញខ្លួនក្នុង កម្មវិធីដើរម៉ូដ គឺសមត្ថភាពនៅតែ ល្អ និងស្រស់ស្អា ទោះអ្នកនាងបាន ខកខាតបង្ហាញខ្លួនលើឆាកយូរបន្តក្ដី។
តារាម៉ូដែលរាងស្វែលស្រឡូន ទឹម រដ្ឋា រូបរាងនាងត្រឡប់មកស្អាតដូចដើមវិញ ហើយសុខភាពក៏ល្អដូចមុនដែរ គ្រាន់តែមិនទាន់ទទួលការងារសិល្បៈពេញដៃវិញពីមុន ដោយសារជាប់រវល់គ្រប់គ្រង អាជីវកម្មជាមួយស្វាមី និងចំណាយពេលមើលថែទាំកូនស្រីបណ្តូលចិត្ត ដែលពេលនេះនាងមានអាយុ ១ខួប ២ខែ ហើយ។
ដោយសារស្វាមី និងក្រុមគ្រួសារចង់ឱ្យនាងមានកូនច្រើន ដើម្បីបង្កើនសមាជិកគ្រួសារ រដ្ឋា ក៏មិនប្រកែក ថែមទាំងមានគម្រោងត្រៀមបន្ថែមសមាជិកកូនទី ២ ឱ្យបានឆាប់ៗទៀតផង ឱ្យស្វាមីសប្បាយ ព្រោះនាងក៏ទទួលបានការថ្នាក់ថ្មម ភាពកក់ក្តៅពីស្វាមីច្រើនដូចគ្នាដែរ។
ចប្បុប្បន្ន អ្នកនាងទឹម រដ្ឋា ពង្រីកអាជីវកម្មដល់ទៅ ៣ កន្លែងផ្សេងគ្នា ជាហេតុធ្វើឱ្យនាងមមាញឹកច្រើន គួបផ្សំតួនាទីជាម្តាយត្រូវមើលថែទាំកូនស្រីដោយផ្ទាល់ដៃផង ទើបធ្វើឱ្យរវល់ច្រើនដកឃ្លាស្ទើរ ពុំរួច។ ទោះជាយ៉ាងនេះក្តី នាងនៅតែស្រលាញ់វិស័យសិល្បៈខ្លាំង និងបើកទទួលការងារសិល្បៈជាធម្មតា តែការធ្វើបែបណាអាស្រ័យលើស្ថានភាពជាក់ស្តែង៕
