បាត់ដំបង! 

ពិតជាបុកពោះទាំងព្រឹកតែសំណាងល្អមនុស្សប្រុសស្រី ក្មេងចាស់០៦នាក់ មិនមានគ្រោះថ្នាក់ក្រោយរថយន្តដាច់កង់ក្រឡាប់ផ្ងារជើងឡើងលើបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨និង១០នាទី ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវហៃវេចំណុច បំបែកចូលអាងពោធិ៍ ស្ថិតក្នុងភូមិដាក់សសរ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ខាងលើនេះដំបូងឡើយគេឃើញរថយន្តម៉ាកនីសាន់០១គ្រឿង ពាក់ផ្លាកលេខ ប.0743 .ភព2បើកបរដោយបុរសម្នាក់ដឹកក្រុមគ្រួសារនិងក្មេងតូច សរុប០៦នាក់ ទិសដៅពីត្បូង ទៅជើង ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែដាច់កង់ក្រោយម្ខាង បណ្តាលអោយក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់ មនុស្សឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទាក់ទងប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ អោយជួយទាញរថយន្តផ្ងារឡើងវិញដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯង៕