តារាសម្តែង និងម្ចាស់ក្សត្រីសម្រស់ Michelle Yeoh បានកំពុងបង្កើតប្រវត្តិសាស្ត្រជាជនជាតិ     ម៉ាឡេស៊ីដំបូងគេដែលបានទទួលពានផ្កាយ តារាហូលីវូដ Walk of Fame នៅថ្ងៃទី 18 ខែកុម្ភៈ។

Yeoh ទទួលបានសមិទ្ធផលពានផ្កាយតារារបស់នាងនៅក្នុងប្រភេទ Motion Pictures ដែលការទទួលបាននេះ នឹងសម្គាល់ផ្កាយទី 2,836 នៅលើវេទិកាសកលលោក Walk of Fame។ 

Yeoh បានបង្ហាញនៅក្នុងខ្សែភាពយន្ត និងគម្រោងជាង 70 រួមមានរឿង Ang Lee's Crouching Tiger, Hidden Dragon, Crazy Rich Asians និង Marvel's Shang-Chi និង Legend of the Ten Rings ជាដើម។ ក្នុងឱកាសឡើងទទួលពានរង្វាន់ ខ្លាឃ្មុំមាសកិត្តិយស សម្រាប់      សមិទ្ធផលពេញមួយជីវិត ដែលធ្វើឡើងនៅទឹកដីប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ១២ ខែកុម្ភៈ     លោកស្រី មីឆេល យ៉ាវ បានមាន ប្រសាសន៍ទៅកាន់សិល្បករជំនាន់ក្រោយថា ចំពោះសិល្បករ វ័យក្មេងជាពិសេសអ្នកដែលធ្លាប់មានអារម្មណ៍ថាគ្មានគេមើលឃើញ ឬមានអារម្មណ៍ថាខ្លួនឯងខុសប្លែកពីគេ សូមដឹងថា សម្លេងរបស់អ្នកគឺមានតម្លៃរួចជាស្រេចទៅហើយ។ 

ភាពខុស ប្លែកគ្នារបស់អ្នក មិនមែនជាអ្វីដែលត្រូវកែតម្រូវនោះទេ ប៉ុន្តែវាគឺ ជាអំណាចរបស់អ្នក។ 

តារាសម្ដែងស្រីរូបនេះបានបន្ថែមទាំងក្ដី រំភើបថា លោកស្រីទទួលយកកិត្តិយសនេះមិនមែនជាច្រកនៃ ភាពជោគជ័យនោះទេ ប៉ុន្តែវាគឺជាការអញ្ជើញមួយ ដើម្បីបន្ត ស្ដាប់ បន្តអភិវឌ្ឍ និងបន្តការពារកន្លែងដែលរឿងរ៉ាវនានាតភ្ជាប់ ពួកយើងទាំងអស់គ្នា។

គួរជម្រាបជូនថា នៅឆ្នាំ 2023 នាងបានបង្កើតប្រវត្តិសាស្ត្រជាអ្នកសំដែងអាស៊ីដំបូងគេដែលឈ្នះពានរង្វាន់ Academy Award សម្រាប់តួឯកស្រីល្អបំផុត សម្រាប់តួនាទីរបស់នាងក្នុងរឿង Everything, Everywhere All at Once.