(កណ្តាល)៖ 

អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ តាមអំណាចសាលក្រម នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ 

បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា អ្នកនាង Love Riya ត្រូវជាប់ទោស២ឆ្នាំ តែអនុវត្ត៦ខែ៩ថ្ងៃ ប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។ 

ការចាប់ខ្លួនអ្នកនាង ធ្វើឡើង បន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ពនិងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ។

ការដោះលែងអ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riyaនេះ បន្ទាប់ពីបែកធ្លាយរូបអ្នកនាងមានផ្ទៃពោះជិតគ្រប់ខែ ហើយ ត្រូវបានតុលាការអនញ្ញាតិអោយនាំខ្លួនទៅពិនិត្យសុខភាព ហើយ បង្កអោយមានការភ្ញាក់ផ្អើលថាអ្នកនាង ត្រូវបានតុលាការដោះលែង តែទីបំផុតត្រូវបានតុលាការដោះលែងពិតប្រាកដមែន៕