ដំណាក់កាលបើកដំណើរការនៃព្រឹត្តិការណ៍កីឡាអូឡាំពិកដែលធ្វើឡើងនៅទីក្រុងមីឡានឆ្នាំនេះ បានសម្តែងនូវការគោរពចំពោះអ្នកច្នៃម៉ូដអ៊ីតាលីដ៏ល្បីឈ្មោះ Giorgio Armani ដែលគាត់បានធ្វើឱ្យ Milan ក្លាយជាមូលដ្ឋានរបស់គាត់ហើយបានទទួលមរណភាពកាលពីខែកញ្ញាឆ្នាំមុន។

Cortina បានដើរតួជាជំនួយក្នុងការប្រារព្ធពិធីនៅក្នុងទស្សនីយភាពមួយដែលមានចំណងជើងថា "Armonia" (មានន័ថា សុខដុមរមនា) ដែលត្រូវបានរចនាឡើងសម្រាប់ទស្សនិកជនទូទាំងពិភពលោកដ៏ធំនៅលើទូរទស្សន៍ និងអនឡាញ។

Mattarella អាយុ 84 ឆ្នាំបាននិយាយនៅក្នុងព្រឹត្តិការណ៍សំខាន់នៅក្នុងកីឡដ្ឋានរបស់ Milan ដែលជាផ្នែកមួយនៃកម្មវិធីដែលមិនធ្លាប់មានពីមុនមកដែលទាក់ទងនឹងការប្រារព្ធពិធីនៅក្នុងសហម្ចាស់ផ្ទះនាឆ្នាំ២០២៦។

ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella បានបើកជាផ្លូវការកីឡាអូឡាំពិករដូវរងា Milano Cortina នៅថ្ងៃសុក្រ ទី 6 ខែកុម្ភៈ ក្នុងអំឡុងពេលពិធីចម្រុះពណ៌ដែលបានប្រារព្ធឡើងអំពីប្រវត្តិសាស្រ្ត សិល្បៈ និងម៉ូដរបស់ប្រទេសយ៉ាងឱឡារឹកបំផុត។

ពិធីបើកកីឡាអូឡាំពិកដ៏អស្ចារ្យនេះ ក៏បានផ្ញើសារសន្តិភាពពីទីក្រុង Milan ទៅកាន់ពិភពលោកផងដែរ។