ភ្នំពេញ៖

បុរសម្នាក់ បើករថយន្ដ TOYOTA HILUX Revo ក្នុងល្បឿនលឿនខ្វះការប្រុង ប្រយ័ត្នក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ ចំណែកឯរថយន្តបង្ក រងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២:៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ ព្រះ មុនីវង្ស កែងផ្លូវ ២១៧ សង្កាត់ អូរឫស្សីទី៤ ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ។ 

បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលលើតហេតុ គេឃើញរថយន្តបង្កម៉ាកTOYOTA HILUX Revo ពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2 BP-3134 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នកូរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់មួយកង់។ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតមួយកំណត់មុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សហើយភ្លាមនោះដែរអ្នកបើកបរបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងមន្ត្រីជំនាញចរាចរណ៍ខណ្ឌ 7 មករា ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនេះនៅពេលក្រោយ៕