ភ្នំពេញ៖ 

រយៈពេលប្រមាណ៣ថ្ងៃមកហើយ! ត្រីតូចធំរាប់សិបក្បាល បានងាប់អណ្ដែត សព្រាត នៅក្នុងទឹកស្ទឹងព្រែកត្នោត ដែលស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និង សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។ 

ទន្ទឹមនិងនោះ នៅរសៀលថ្ងៃទី30 ខែមីនា ឆ្នាំ2026នេះ មន្ត្រីបរិស្ថាននិងអាជ្ញាធរខណ្ឌដង្កោរ ក៏បានចុះទៅត្រួតពិនិត្យផងដែរ។ ទោះបីជាយ៉ាងណា គេពុំទាន់ដឹងពីមូលហេតុតែបណ្ដាឲ្យត្រីងាប់នោះទេ។ 

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី30 នេះ រយៈពេល 3 ថ្ងៃមកហើយ!ដែលត្រីនៅស្ទឹងព្រែកត្នោត បានជាបន្តបន្ទាប់ ហើយ អណ្ដែតសព្រាតនិងធំក្លិនស្អុយពេញមាត់ស្ទឹង ដោយពុំអាចប្រើប្រាស់ទឹកស្ទឹង បានឡើយ។ 

តាមប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងបន្តទៀតថាច្រើនឆ្នាំមកហើយ! ពុំដែលមានហេតុការណ៍ត្រីងាប់ បែបនេះឡើយ។ ទោះបីជាយ៉ាងណា គេមានការសង្ស័យថាអាចមានការបំពុលបរិស្ថានពីរោងចក្រនិងសិប្បកម្មដែលនៅតាមបណ្តោយមាត់ស្ទឹងខាងលើ ជាហេតុធ្វើឲ្យទឹកស្ទឹងស្អុយបង្កឲ្យត្រីងាប់៕