ភ្នំពេញ ៖ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា, ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ,ឯកឧត្តម វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ, លោក ងិន សុខបញ្ញា តំណាងNOCC និងឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម និង ជាអង្គបោះឆ្នោត ជ្រើសរើសគ្រូបង្វឹក ក្នុងមហាសន្និបាតវិសមញ្ញលើកទី១ របស់សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នឹងរៀបចំមហាសន្និបាត វិសមញ្ញ លើកទី១ ដើម្បីពិនិត្យ និងសម្របសម្រួលការងារមួយ ចំនួនដូចជា បូកសរុបវឌ្ឍនភាព ការងារឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ ក្នុងការជំរុញ និងអភិឌ្ឍន ប្រភេទកីឡានេះ ឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង ពិសេសត្រៀមខ្លួនការប្រកួត កម្រិតអន្តរជាតិនានាឆ្នាំ២០២៦ និងត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 34 ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ។
កែសម្រួល និងអនុម័តលក្ខន្តិកៈ និងធ្វើការ បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មា ធិការប្រតិបត្តិសហព័ន្ធ ហើយ បោះឆ្នោតជ្រើសរើសគ្រូបង្វឹកសម្រាប់ឆ្នាំ២០២៦ ព្រមទាំងការងារ ពាក់ព័ន្ធមួយចំនួនទៀត៕









