បន្ទាយមានជ័យ៖ 

ក្មេងទំនើង6នាក់ ជិះម៉ូតូដេញកាប់ជនរងគ្រោះ យកស្លាកលេខបង្ហោះ បង្អួតក្នុងStory ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូនទៅតុលាការ នៅថ្ងៃទី8 ខែមេសា ឆ្នាំ2026 ដើម្បីអនុវត្តនីតិវិធីបន្ត។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រាប់ឲ្យ ដឹងថា៖ក្រុមក្មេងទំនើងទាំង6នាក់៖ 1.ឈ្មោះ សំ សុភា  ភេទប្រុស អាយុ16ឆ្នាំ, 

2.ឈ្មោះ វុត្ថា ឆេងលី ហៅលីហ្វុង ភេទប្រុស អាយុ15ឆ្នាំ, 3.ឈ្មោះ សិទ្ធ លឹមហេង ភេទប្រុស អាយុ15ឆ្នាំ, 4.ឈ្មោះ ស៊ុន តួ ភេទប្រុស អាយុ15ឆ្នាំ, 5.ឈ្មោះ ចន្ទ ហ៊ុនស៊ីង ហៅជីង ភេទប្រុស អាយុ15ឆ្នាំ, 6.ឈ្មោះ ហ៊ឹម ហានហ្វា ភេទប្រុស អាយុ15ឆ្នាំ ទាំង6នាក់ខាងលើ នេះ រស់នៅក្រុងប៉ោយប៉ែត។

លោកអនុសេនីយ៍ឯក តិល តៃលីវ បញ្ជាក់ថា៖នៅម៉ោង17និង០០នាទី ថ្ងៃទី3 ខែមេសា ឆ្នាំ2026 ជនសង្ស័យទាំង6នាក់ខាងលើនេះ បានជិះម៉ូតូ2គ្រឿង ដេញកាប់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 1-AU 7160 ធ្វើឲ្យខូចខាតម៉ូតូ នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ទៅបង្ហោះបង្អួតក្នុងStory ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់បាន ទាំង6នាក់ ។ 

លោកអនុសេនីយ៍ឯក តិល តៃលីវ បញ្ជាក់ថាបន្ថែមថា៖ក្រោយពីឃាត់ខ្លួនយកមកសួរនាំ ក្រុមជនសង្ស័យ បានសារភាពថាក្រុមខ្លួន ពិតជាប្រើប្រាស់កាំបិតដងដែកប្រវែង 63សង់ ទីម៉ែត្រ ចំនួន01ដើម, និងកាំបិតកែច្នៃ ប្រវែង 50សង់ទីម៉ែត្រ  ចំនួន 01ដើម ដេញកាប់ ជនរងគ្រោះ និងបានកាប់បំផ្លាញម៉ូតូជនរងគ្រោះពិតប្រាកដមែន រួចកសាងសំណុំរឿង បញ្ជូនទៅកម្លាំងជំនាញកងរាជអាវុធខេត្ត និងបន្តទៅកាន់សាលាដំបូងខេត្ត បន្ទាយមានជ័យ អនុវត្តតាមច្បាប់៕