ម្តាយចុងចិត្តអប្រិយវាយទាត់ធាក់កូនចុងអាយុ២ឆ្នាំនិងបោកផ្ទប់ជញ្ជាំងបែកតម្រង់នោមស្លាប់

National • April 01, 2026
ម្តាយចុងចិត្តអប្រិយវាយទាត់ធាក់កូនចុងអាយុ២ឆ្នាំនិងបោកផ្ទប់ជញ្ជាំងបែកតម្រង់នោមស្លាប់

ភ្នំពេញ៖

ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ ត្រូវបានម្ដាយចុងចិត្តអប្រិយ វាយធាក់ មួលក្តិច និងចាប់បោកផ្ទប់ទៅនិងជញ្ជាំង បណ្ដាលឲ្យរងរបួសធ្ងន់ហើយស្លាប់បាត់បង់ជីវិតនៅពេល បញ្ជូនទៅកាន់មន្ទីរពេទ្យកុមារ ដោយសារតែខឹងកូនចាក់សាប៊ូចោល។ 

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងបន្ទប់ជួលលេខ២ ជាន់ទី២ ទីតាំងផ្ទះគ្មានលេខ ផ្លូវបេតុង បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធ៏សែនជ័យ រាជធានី ភ្នំពេញ។ 

ក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះឌី.ភក្ត្រា ភេទប្រុស អាយុ២ឆ្នាំស្នាក់នៅបន្ទប់ជួលកន្លែងកើតហេត្តខាងលើ។ ចំណែកម្ដាយចុងចិត្តអប្រិយ ឈ្មោះ ហឿន.ស្រីណៃ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានទីលំនៅភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម  ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ។ 

តាមព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ ស្ត្រីម្ដាយចុង បានវាយដល់ធាក់និង ចាប់បោកកូនចុងផ្ទុបទៅនិងជញ្ជាំងដោយសារតែខឹងចាប់សាប៊ូចោល។ នៅក្នុងហេតុការណ៍ បណ្ដាលក្មេងរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យកុមារ ហើយ ស្លាប់បាត់បង់ជីវិត ។ លុះក្រោយមក ស្ត្រីដែលជាម្តាយចុង យកសពកូនប្រុងទៅបូជាបំបាត់ដានហើយក៏បង្កឲ្យមានការ ភ្ញាក់ផ្អើល តែម្តង។ 

តាមស្ត្រីឈ្មោះហឿន.ស្រីណៃ ភេទស្រី អាយុ២៤ឆ្នាំ ដែលត្រូវជាម្តាយចុងក្មេងរងគ្រោះ បានអោយដឹងថាខ្លួន និងឈ្មោះទេព.វ៉ាន់ឌី ភេទប្រុស អាយុ២២ឆ្នាំ ដែលត្រូវជាឪពុកក្មេង បានរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធតាំងពីខែសីហា ឆ្នាំ២០២៥ ដោយនាងជាស្ត្រីមេម៉ាយ មានកូនមួយ និងប្ដីពោះម៉ាយមានកូនប្រុសម្នាក់ឈ្មោះឌី.ភក្ត្រា ភេទប្រុស អាយុ២ឆ្នាំ ។ 

តាមស្រ្តីជាឃាតកររូបនោះ បានឱ្យដឹងទៀតថានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៦និង៣០នាទីព្រឹក ប្តីបានចេញទៅធ្វើការបាត់ ហើយ នាងបាននៅក្នុងបន្ទប់ជួលជាមួយកូនចុង(ក្មេងរងគ្រោះ)។ ពេលនោះ បានលេងកន្ត្រកសាប៊ូ ហើយ ចាក់ចោលជាហេតុ ធ្វើឲ្យគាត់ ខឹងហើយបានវ៉ៃ មួល ក្តិចភ្លៅ ជាហេតុធ្វើឲ្យកូនបានស្រែយំខ្លាំងពេក លួងមិនបាត់ ក៍បានទាត់១ជើងទៀត និងទាញដៃបោកនៅជញ្ជាំងបន្ទប់ រួចលើកដាក់លើអង្រឹង ។

តាមព័ត៌មាន បានឲ្យដឹងទៀតថា ខណៈនោះក្មេងនៅតែយំស្រែករហូតដល់ទន់ដៃជើង និងស្លេកស្លាំង ហើយ ស្ត្រីជាម្តាយ ក៏បានហៅម៉ូតូកង់បីដឹក បញ្ចូនទៅកាន់មន្ទីរពេទ្យ កុមារ តែត្រូវគ្រូពេទ្យ បញ្ជាក់ថា ស្លាប់បាត់ទៅហើយ រូចក៏ដឹកសពមកតម្កល់ទុកនៅវត្ត ព្រៃស្ពឺ។ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ច បានឲ្យដឹងថាសពមានស្លាកស្នាមជាំ និងរបួស ជាច្រើនកន្លែង។ នៅក្នុងការត្រួតពិនិត្យសពគ្រូពេទ្យកោសល្យវិច័យរាធានីភ្នំពេញ សហការជាមួយអង្គការការពារកុមារ(CPU) បានធ្វើការវះ។

តាមការពិនិត្យកន្លែងកើតហេតុ លោកឧកញ៉ាវេជ្ជ បណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ក្មេងប្រុស ស្លាប់ដោយសារខ្សោះឈាម បណ្តាលមកពីបែកតំរង់នោមខាងឆ្វេង (ឈាមហូរពេញពោះ)៕




x Enlarged Image