តារាចម្រៀង ស៊ឹម ថៃណា បានបង្ហាញភាពជឿជាក់យ៉ាងច្បាស់ក្នុងការត្រៀមវិលត្រឡប់មកកាន់សង្គមសិល្បៈវិញ បន្ទាប់ពីនាងបានសម្រកទម្ងន់បានជោគជ័យ និងទទួលបានរូបរាងស្អាតវិញ។
ក្នុងរយៈពេលកន្លងមក នាងមិនសូវបានបង្ហាញខ្លួនលើឆាកសិល្បៈឡើយ ដោយសារតែបញ្ហារូបរាងដែលធ្វើឲ្យនាងខ្វះទំនុកចិត្ត។ ទោះជាយ៉ាងណា ក្រោយពេលមានការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់នេះ ស៊ឹម ថៃណា បានក្លាយជាមនុស្សថ្មីដែលពោរពេញដោយភាពជឿជាក់ និងស្មារតីវិជ្ជមាន។
ជាមួយនឹងនេះផងដែរ ការលើកទឹកចិត្តពីអ្នកគាំទ្រជាច្រើន ក៏ជាកម្លាំងដ៏សំខាន់មួយ ដែលជំរុញឲ្យនាងមានភាពក្លាហានក្នុងការវិលត្រឡប់មកវិញ។ អ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្រ និងរង់ចាំស្នាដៃថ្មីៗរបស់នាងយ៉ាងអន្ទះសារ។ កញ្ញា បានគម្រោងពីការសូចរួមក្នុងសង្គមសិល្បៈថា។
ការវិលត្រឡប់របស់ ស៊ឹម ថៃណា ត្រូវបានរំពឹងថា នឹងនាំមកនូវភាពរស់រវើកថ្មីមួយក្នុងវិស័យសិល្បៈ និងបន្តបង្កើតស្នាដៃដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ទស្សនិកជន៕
