កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអានិតិជន ឆ្មក់បង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែងយីហោ «ឫស្សីស្រស់» និងឃាត់ខ្លួនមនុស្សបានជាច្រើននាក់

National • April 24, 2026
កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអានិតិជន ឆ្មក់បង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែងយីហោ «ឫស្សីស្រស់» និងឃាត់ខ្លួនមនុស្សបានជាច្រើននាក់

ភ្នំពេញ៖ 

ភោជនីយដ្ឋានយីហោ«ឫស្សីស្រស់»មួយកន្លែង ត្រូវបានកម្លាំងនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន សហការជាមួយកម្លាំងព្រហ្មទ័ណ្ឌខណ្ឌច្បារអំពៅ ចុះឡោមព័ទ្ធនិងឃាត់ខ្លួនមនុស្សប្រុសស្រី បានជាច្រើននាក់រួមទាំងសម្ភារៈ។

ហេតុការណ៍ខាងលើនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។ 

ប្រភពពីកម្លាំងសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ដោយទីតាំងហាងខាងលើនេះ មានការ ចុះស៊ើបអង្កេតជាក់ស្តែងពីអង្គការមួយកន្លែង។ ក្រោយមក ក៏បានរាយការណ៍ទៅកម្លាំង នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអានិតិជន បានចុះមកធ្វើការបង្រ្កាប ជាក់ស្តែង តែម្តង។ បន្ទាប់ពីកម្លាំងជំនាញ ប្រតិបត្តិការបង្រ្កាបទីតាំងហាងយីហោ«ឫស្សីស្រស់» ចប់ ឃើញថាឃាត់ខ្លួនម្ចាស់ទីតាំងនិងបុគ្គលិកនារីៗរួមទាំងអ្នកពាក់ព័ន្ធបំរើការក្នុងហាងបូករួមទាំងសម្ភារៈ មួយចំនួនធំ បញ្ជូនតាមរថយន្តយកទៅអគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការសួរនាំ ហើយ អ្នកមិនពាក់ព័ន្ធ សមត្ថកិច្ចបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ រីឯអ្នកដែលពាក់ព័ន្ធវិញ សមត្ថកិច្ច នឹងចាត់ការបន្ត តាមនីតិវិធីច្បាប់៕ 







x Enlarged Image