បាត់ដំបង៖
សេចក្តីរាយការណ៍បឋម បានឲ្យដឹងថាកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្រាប់ខេត្តបាត់ដំបង មានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះសំបែង ទ្រព្យសម្បត្តិ និងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។
ជាមួយហេតុការណ៍គ្រោះធម្មជាតិខាងលើនេះដែរ បើយោងតាមរបាយការណ៍ពីមន្ត្រី ជំនាញ មានក្រុងនិងស្រុកមួយ ត្រូវបានខ្យល់បក់បោកយ៉ាងខ្លាំងនិងបានបណ្តាលឲ្យផ្ទះ ប្រជាពលរដ្ឋចំនួន ១២០ខ្នង អគារសាលា០១ខ្នងរងការខូចខាត ក្នុងនោះ ក៏ដួលរលំ ដើមឈើ និង បង្គោលខ្សែភ្លើងផងដែរ។
របាយការណ៍ដដែល បានបញ្ជាក់ថា សម្រាប់ក្រុងស្រុកដែលរងផលប៉ះពាល់ដោយខ្យល់ កន្ត្រាក់ ធ្វើឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើននោះ រួមមាន៖
ក្រុងបាត់ដំបងមាន ១៩ខ្នង ,ក្នុងនោះសង្កាត់ក្ដុលដូនទាវ ១៧ខ្នង ,សង្កាត់អូរចារ ០១ខ្នង ,សង្កាត់វត្តគរ ០១ខ្នង និងស្រុកសង្កែមាន ១០១ខ្នង ក្នុងនោះមាន!,ឃុំអូរដំបង២ មាន ៤៦ខ្នង ,ឃុំអន្លង់វិល មាន៥៣ខ្នង និងឃុំវត្តតាមិម មាន០២ខ្នង៕
