ផ្ទុះមីនតោនស្លាប់បុរសអ្នកបើកបរម្នាក់ ខណៈពេលកំពុងភ្ជួរដីចំការ

National • April 30, 2026
 ផ្ទុះមីនតោនស្លាប់បុរសអ្នកបើកបរម្នាក់ ខណៈពេលកំពុងភ្ជួរដីចំការ

បាត់ដំបង៖

បុរសម្នាក់ បានស្លាប់ភ្លាមៗ ក្រោយបើកត្រាក់ទ័រភ្ជួរដីចំការ ប៉ះត្រូវមីនតោន  បណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចច្រនាប់ទំពូង ស្ថិតនៅក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ហាន ប្រុស ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិជីប៉ាង ឃុំឃ្លាំងមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានផ្ទុះមីនតោនស្លាប់ ខណៈពេលកំពុង បើកត្រាក់ទ័រភ្ជួរដីចំការនៅចំណុចទីតាំងខាងលើ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ ដឹកយកទៅដើម្បីរៀបចំ ធ្វើបុណ្យ ទៅតាមប្រពៃណី៕ 







x Enlarged Image