នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ រោងចក្រជីកសិកម្ម វិរៈ ប៊ុនថាំ បានរៀបចំពិធីសម្ភោធជាផ្លូវការ និងបើកដំណើរការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន រិរៈ ប៊ុនថាំ អេចប្រេស គណៈគ្រប់គ្រងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់វិរៈប៊ុនថាំ គ្រុប អាជ្ញាធរដែនដី និងដៃគូអាជីវកម្ម បងប្អូនកម្មករជំនាញ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម យ៉ាងច្រើនកុះករ ។
បន្ទាប់ពីដំណើរការសាកល្បងផ្តង់ផ្គង់ជីកសិកម្ម ដូចជាជីសរីរាង្គ ជីលាមកជន្លេន និងជីទឹក ជូនប្រជាកសិករតាមតំបន់នានាប្រកបដោយគុណភាពគួរជាទីទុកចិត្ត អ្នកឧកញ្ញ៉ាបណ្ឌិត សួរ វីរៈ មានសេចក្តីរំភើបបើកដំណើរការនូវរោងចក្រជីកសិកម្ម ដែលជាការឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលនឹងដើរតួនាទីសំខាន់ក្នុងការរួមចំណែកអភិវឌ្ឃវិស័យកសិកម្មនៅកម្ពុជាដោយពិតប្រាកដ។
ជាមួយគ្នានេះ ម្ចាស់ដេប៉ូ និងបងប្រុសជាកសិករម្នាក់ បានលើកឡើងនូវបទពិសោធន៍ក្នុងការប្រើប្រាស់ ជីកសិកម្ម វិរៈ ប៊ុនថាំ ដោយការយល់ឃើញយ៉ាងដូច្នេះ៖ ជាមួយនឹងការវិនិយោគក្នុងទំហំទឹកប្រាក់ ៤ លានដុល្លារអាមេរិក ទីតាំងនេះបានក្លាយជារោងចក្រផលិតជីធំជាងគេនៅកម្ពុជា ជាមួយការផលិតជីសរីរាង្គ និងជីគីមីគ្រប់ប្រភេទ។ ស្ថិតនៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រោងចក្រជីកសិកម្ម វិរៈ ប៊ុនថាំ បានវិនិយោគលើផ្ទៃដី ១០ ហិកតា មានលទ្ធភាពអាចផលិតបានប្រមាណ ២០០ តោន ក្នុងមួយថ្ងៃ ដោយការផលិតទាំងស្រុង គឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដែលមានតម្លៃ និងគុណភាពល្អ ។
ស្របតាមចក្ខុវិស័យក្នុងទិសស្លោក វីរ:ប៊ុនថាំ ដើម្បីកសិករនៅកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ បានឱ្យដឹងដែរថា ជីកសិកម្មវីរ:ប៊ុនថាំតែងតែយកចិត្តទុកដាក់ពីសុខភាពកសិកម្មរបស់ប្រជាពលរដ្ឋតាមរយ:ការផ្គត់ផ្គង់ជីដែលមានការធានាបាននូវគុណភាព100% ជាមួយការទទួលខុសត្រូវខ្ពស់លើទិន្នផលកសិកម្ម។ លោកសង្ឃឹមថាពុកម៉ែបងប្អូននឹងប្រើប្រាស់ដោយទទួលបានផលល្អ។ លើសពីការផលិតចែកចាយ តែវិរ:ប៊ុនថាំតែងតែជួយទិញ និងស្វែងរកទីផ្សារជូនកសិករ នៅទូទាំងប្រទេសកម្ពុជាទៀតផង ។
