កណ្តាល៖
ជនសង្ស័យវ័យក្មេង ធ្លាប់ជាប់ពន្ធនាគារចំនួនពីរលើក ពីបទលួច ចេញមកវិញលួចម៉ូតូអ្នកភូមិយកទៅជិះចៃដន្យ ម៉ូតូបែកកង់ យកអោយជាងប៉ះ ឈ្លៀតលួចទូរសព្ទរបស់ជាង រួចរត់គេចដោយបោះបង់ចោលម៉ូតូ ក៏ត្រូវប៉ូលីសឃាត់ខ្លួនបាន ដោយកើតហេតុកាលពីវេលាម៉ោង១៩និង២០នាទីថ្ងៃទី២០ខែមេសាឆ្នាំ២០២៦ នៅចំណុចភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឃាត់ខ្លួនបាននៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៦ ។
សមត្ថកិច្ចមូលដ្ធាន បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះមានចំនួន០២នាក់៖ ទី០១-ឈ្មោះសួង ធីតា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី បាត់បង់ម៉ូតូ០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HD-3783 មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ។ ទី០២-ឈ្មោះតាំង សំអុល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងប៉ះកង់ បាត់បង់ ទូរសព្ទដៃ០១គ្រឿងម៉ាកOPPO A5 មានទីលំនៅក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ។ ចំនែកជនសង្ស័យឈ្មោះ ស្រ៊ុន សុខហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ ធ្លាប់មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក ពីបទលួច និងមានទីលំនៅក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ -ម៉ូតូ០១គ្រឿង(ជារបស់ជនរងគ្រោះ) និង ទូរស័ព្ទ០១គ្រឿង(ជារបស់ជនរងគ្រោះ)យកបានមកវិញ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷ខ្លួនពិតជាបានលួចម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះពឹត ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕
