បាត់ដំបង៖
ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ និងមានការយកចិត្តទុកដាក់ខ្ពស់លើ សន្តិសុខតាមព្រំដែន កម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយ កម្លាំងយោធាកងពលតូចថ្មើរជើងលេខ ៥៣ បានបើកប្រតិបត្តិការបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់យ៉ាងក្តៅគគុក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៥០ នាទី ស្ថិតក្នុងភូមិស្វាយចេក ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅក្នុងប្រតិបត្តិការបង្ក្រាបករណីនាំពលករឆ្លងដែនខុសច្បាប់នេះ បានឃាត់ខ្លួនពលករ សរុបចំនួន១២១នាក់ មានស្រី ៤៩នាក់និងកុមារ០៥ នាក់ ហើយពួកគេ ត្រូវបានមេខ្យល់នាំមកលាក់ខ្លួនក្នុងដីឡូតិ៍ ក្បែរអូរព្រំដែន ដើម្បីត្រៀមបញ្ជូនទៅប្រទេសថៃ។ មេខ្យល់ម្នាក់ ត្រូវបានចាប់ខ្លួននៅនិងកន្លែង ព្រមទាំងដកហូតមធ្យោបាយដឹកជញ្ជូន រថយន្ត ០៣ គ្រឿង។
បច្ចុប្បន្ន ពលករ រួមជាមួយមេខ្យល់និងវត្ថុតាងរថយន្តមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែក រថយន្ត ២ គ្រឿងទៀតដែលម្ចាស់រត់គេចខ្លួនបាត់ កម្លាំងចម្រុះកំពុងដាក់ការយាមកាមយ៉ាងតឹងរ៉ឹងនៅកន្លែងកើតហេតុ ៕
