កណ្តាល៖ 

ជនរងគ្រោះរងរបួសធ្ងន់ បែកមុខស្ទើរមើលមិនយល់ ហូរឈាមជោគមុខនិងមានឈាមកកនៅក្នុងមាត់ ដែលគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ កើតហេតុកាលពីវេលាម៉ោង ២២និង០៥នាទីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ21A (ខាងជើងវត្តឈូងលៀប ៣០០ម៉ែត្រ ) ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកវរសេនីយ៍ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ធបាលរកាខ្ពស់ បានប្រាប់ឲ្យដឹងថា÷ជនរងគ្រោះមានឈ្មោះ ប៊ុនរ៉ា ប៊ុនរ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកតាជរ័  ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល  ដោយចេញពីធ្វើការ បំរុងទៅលេងផ្ទះប្អូន បើកបរម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1JD-6104  ទិសដៅពីជើងទៅត្បូង ពេលបើកបរមកដល់ទីតាំងកើតហេតុ ដោយសណ្ធានភាពផ្លូវកោងបន្តិចផង និងមេឃងងឹតផង  ម៉ូតូបានជ្រុលទៅស្តាំបុករបងចំការពោត បោកមុខផ្ទុបទៅនិងចិញ្ចើមផ្លូវ បណ្តាលអោយរងរបួសធ្ងន់ បែកមុខហូរឈាមស្រោចមុខ ស្ទើរមើលមិនយល់  ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

ចំនែកម៉ូតូ រងការខូចខាតស្រាល  រួមជាមួយខ្សែលោហ: ពណ៌មាសមួយខ្សែ ត្រូវបាន លោកនាយប៉ុស្តិ៍រក្សាទុកជូនជនរងគ្រោះវិញ ៕