ភ្នំពេញ៖
បុរសម្នាក់ មានជំងឺប្រចាំកាយ បានសម្រេចចិត្តជិះកង់បីចេញពីផ្ទះមកបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានជ្រោយចង្វារ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:៣០ នាទីយប់ ថ្ងៃទី២១ខែមេសាឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីស្រ្តីម្នាក់ ត្រូវជាបងបុរសរងគ្រោះបានអោយដឹងថាដោយប្អូន ប្រុសរបស់គាត់បានសម្រេចចិត្តមកលោតទឹកនៅលើស្ពានជ្រោយចង្វារម្តងរួចមកហើយ កាលពីវេលាម៉ោងប្រមាណជា២រសៀលព្រោះតែរូបគេមានជំងឺប្រចាំកាយរាំរ៉ៃជាច្រើនឆ្នាំ តែមិនបានសម្រេចព្រោះមានបងមកតាមឃាត់ទាន់ហើយក៏លួងលោមអោយត្រឡប់ទៅផ្ទះវិញ។
លុះមកដល់វេលាកើតហេតុខាងលើម៉ោងប្រមាណជា៨ជាងយប់ ខណះបុរសរងគ្រោះ ធ្វើជាឃ្លានផ្លែឈើអោយបងទៅទិញ ក៏លួចជិះកង់បីឡើងមកលោតទឹកនៅលើស្ពាន ជ្រោយចង្វារម្តងទៀតបានសម្រេចបន្សល់ទុកនៅទូរសព្ទ១គ្រឿងនិងស្បែកជើងមួយគូ។ ពេលនោះក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញស្រែកអោយប្រជានេសាទជួយ ក៏ស្រង់ឡើងមកលើគោកវិញតែអកុសល់គាត់ស្លាប់បាត់ទៅហើយរួច។
ក្រោយមក ក៏សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ ពិនិត្យទៅលើសព រួចក៏បានទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
