កណ្តាល៖

បុរសជាជនរងគ្រោះ  ក្នុងជីវភាពខ្សត់ខ្សោយ ខំប្រឹងនេសាទត្រីដើម្បីយកមក ផ្គត់ផ្គង់គ្រួសារ តែគួអនិច្ចារ បានយកអាគុយមកបំឡែង (ពី១២វ៉ុល ឡើងជា១២០វ៉ុល ដោយប្រើអាំងអាំងវិចទរ័ ) បានចាកចេញពីផ្ទះតាំងពីក្បាលព្រលប់ ថ្ងៃទី០៧ខែមេសា ឆ្នាំ២០២៦ ហើយបានរកឃើញជនរងគ្រោះ  នៅម៉ោងវេលាម៉ោង  ០៦និង៣០នាទី ថ្ងៃទី០៨ខែមេសាឆ្នាំ២០២៦ ដែលជនរងគ្រោះបានក្លាយជាសាកសពទៅហើយ នៅចំណុចស្រះលោកតាដើមសណ្តាន់ ស្ថឹតក្នុងភូមិអាចម៌កុក សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។ 

សពជនរងគ្រោះមានឈ្មោះ អុន សុខ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ទីលំនៅក្នុងភូមិសង្កាត់កើតហេតុ ។ ចំពោះវត្ថុតាងរួមមាន៖ កន្ត្រក់ពណ៌ក្រហមចំនួន០១- អាគុយលេខ៤០ ចំនួន០១- ដុំអាំងវិចទ័រ ចំនួន០១- ដងឬស្សីប្រវែង០២ម៉ែត្រ-ខ្សែភ្លើងប្រវែង០៣ម៉ែត្រ-ចានដែកដឺរ៉ា ចំនួន០១ និងស្បែកជើងចំនួន០១គូរ។

តាមការបំភ្លឺរបស់ឈ្មោះ សុខ មេសា ភេទប្រុស អាយុ២២ឆ្នាំ ត្រូវជាកូនរបស់ជនរងគ្រោះ បានអោយដឹងថា ឳពុកខ្លួនបានទៅនេសាទត្រី ដោយប្រើឧបករណ៍ឆក់ត្រី (អាគុយ បំឡែងដោយដុំអាំងវិចទរ័) ដោយចាកចេញពីផ្ទះតាំងពីព្រលប់ ហើយបានបាត់អស់ មួយយប់ រហូតដល់ព្រឹកថ្ងៃទី០៨ខែមេសាឆ្នាំ២០២៦ ដោយ មិនឃើញជនរងគ្រោះមក ផ្ទះវិញដូចរាល់ដង  ទើបក្រុមគ្រួសារបាននាំគ្នាចេញទៅរក នៅតាមស្រះបឹងរាំង មិនឃើញទៅរកនៅប្រឡាយ៦៣ មិនឃើញ ក៏ទៅរកនៅស្រះអ្នកតាដើមសណ្តាន់ ក៏បានប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខនៅក្នុងទឹកស្រះ ក៏ចុះទៅមើល ឃើញឧបករណ៍ ឆក់ត្រី ជាប់នៅខ្លួនជនរងគ្រោះ ដោយដុំអាំងវិចទ័រមានភ្លើង ក៏បានដក់ក្រចាប់ចេញពី អាគុយ ហើយបានស្រង់ជនរងគ្រោះឡើងមកលើគោក  បន្ទាប់មកក៏រាយការណ៍ទៅអាជ្ញា ធរនិងសមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យគ្រប់ជ្រុងជ្រោយ ដោយរកមិនឃើញភស្តុតាង អ្វីកួអោយកត់សំគាល់ឡើយ និងយោងលោកគ្រូពេទ្យ បានដាក់សេចក្តីសន្និដ្ធានថាជនរងគ្រោះស្លាប់ដោយសារ ឆក់ចរន្តឧបករណ៍បំឡែងអគ្គីសនី អាំងវិចទ័រ(ឆ្លក់ស្លាប់ ខ្លួនឯង)។ សព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕