បាត់ដំបង៖
អគ្គិភ័យ បានឆាបឆេះផ្ទះ០១ខ្នង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្រុមទី១៤ ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ។
ករណីអគ្គីភ័យខាងលើនេះដែរ បានបណ្តាលអោយឆាបឆេះផ្ទះ០១ខ្មងទំហំ ៧ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង រួមជាមួយសំភារៈខូចខាតគិតជាទឹកប្រាក់ចំនួន ៥លានរៀល ដែលមានម្ចាស់ឈ្មោះ អាំ ឈឿម ភេទបស្រី អាយុ ៨៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ច បានប្រើប្រាស់រថយន្ដអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបវេល ចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់អស់ទឹកចំនួន ០១ឡាន៕
