ភ្នំពេញ៖ 

អាគារខុនដូរមួយកន្លែងយីហោ URBANG VILLAGE (អ៊ឺបាង វីលលីក) ត្រូវបានអគ្គិភ័យឆាបឆេះនៅក្នុងបន្ទប់ជាន់ទី៣៥យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០:៤៥ នាទី យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋរសនៅលើអាគាខុនដូរ URBANG VILLAGEក្បែរបន្ទប់កើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ដោយពួកគាត់បានឮស្នូរសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំង បណ្ដាលឲ្យបែកកញ្ចក់ធ្លាក់មកខាងក្រោម រាយប៉ាយពេញផ្លូវ រួចបង្កទៅជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមនោះ ក៏មានសន្តិសុខនិងប្រជាពលរដ្ឋក្បែរខាង នាំគ្នាទាញបំពង់ពន្ធរត់អគ្គិភ័យ មកជួយបាញ់ពន្លត់ទប់ស្កាត់ជាបណ្ដោះអាសន្ន រួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ផងដែរ។ក្រោយពីខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាន

នគបាលរាជធានីភ្នំពេញ ទួទួលបាននូវដំណឹងខាងលើ រួចក៏បញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ។

បន្ទាប់ពីកម្លាំងជំនាញទៅដល់និងបាញ់ពន្លត់អគ្គិភ័យខាងលើចប់ ឃើញថាប្រើប្រាស់រថយន្តទឹក អស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុង នៅវេលាយប់ថ្ងៃដដែល។

ចំពោះករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យបុរសជនបរទេសម្នាក់ឆេះរលាកពេញខ្លួន រងរបួស ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយ មកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាម។ ដោយឡែក មូលហេតុ នៃការឆេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាបន្ត៕