កណ្តាល៖

លំនៅដ្ឋានមួយខ្នង ដែលមានសមាជិកក្នុងគ្រួសាររស់នៅចំនួន២១នាក់  បានរងការឆាបឆេះអស់ទាំងស្រុង ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្លាយជាអគ្គិភ័យដោយកើតហេតុកាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី១២ខែឧសភាឆ្នាំ២០២៦នៅចំណុច ភូមិលេខ(៣)  សង្កាត់ ស្វាយរលំ  ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក អៀង ធារី នាយការិយាល័យជើងគោកបង្ការ ពន្លត់និងសង្គ្រោះ អគ្គិភ័យនៃស្នងការដ្ធាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា÷ម្ចាស់ផ្ទះឈ្មោះ អ៊ិត ម៉ក់ ភេទប្រុស អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ហន  អាយុ៧១ឆ្នាំ មុខរបរ លក់ដូរ បាយម្ហូបសម្រាប់កម្មករកម្មការនីរោងចក្រ និង មានសមាជិករស់នៅ ជាមួយគ្នារហូត ចំនួន២១នាក់ស្រី០៩នាក់ ក្នុងលំនៅដ្ធានភូមិសង្កាត់កើតហេតុ ។ 

ចំពោះសំភារ:ខូចខាតរួមមាន៖

-ផ្ទះ០១ខ្នង ទំហំ ( ១០ម× ១០ម) ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងឈើលាយសង្ក័សី រៀបបេតុងផ្នែកក្រោមផ្ទះពាក់កណ្ដាល ឆេះខូចខាតអស់ ទាំងស្រុង 

-គ្រឿងអង្លាំងការ(ផ្លាកទីន ០១ជី) - ទូរស័ព្ទស្មាតហ្វូនចំនួន ០៦គ្រឿង (សាកថ្មលើផ្ទះ ) កុំព្យូទ័រឌីសថប់ ចំនួន ០១គ្រឿង -សម្ភារ: សំលៀកបំពាក់ ឯកសារប្រើប្រាស់សំគាល់ខ្លួន ត្រូវឆេះខូចខាតទាំងអស់ -បាយវិចខ្ចប់រួច មុខម្ហូបជាច្រើនមុខ ដែលត្រៀមលក់ជូនកម្មករ ក៏ត្រូវភ្លើងឆេះរោលខូចខាតអស់ទាំងស្រុង ។ 

ស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ទូច ហន អាយុ៧១ឆ្នាំ បានបំភ្លឺជូនសមត្ថកិច្ចថា÷គាត់នៅខាង ក្រោមផ្ទះបានឃើញភ្លើងចាប់ផ្តើមឆេះពីទីតាំងកន្លែងបារ៉ែតភ្លើង សម្រាប់ចែកចាយភ្លើង នៅលើផ្ទះ  ពោលគឺឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ព្រោះខ្សែភ្លើងត មានព្រីបំបែក មាន សភាពចាស់ទើបឆ្លងចរន្តឆេះរាលដាលតែម្តង  ដោយនៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរ គឺបណ្តាលឲ្យរងរបួសសមាជិកគ្រួសារម្នាក់ឈ្មោះ អ៊ិត បូរិត ភេទប្រុស អាយុ២៦ឆ្នាំ មានស្នាមរលាកត្រង់ស្មាខាងឆ្វេង បញ្ជូនទៅមន្ទីរពេទ្យ ។ 

លោកនាយការិយាល័យ បានបញ្ជាក់ថា អណ្តាតភ្លើង បានរលត់នៅវេលាម៉ោង១១និង២០នាទីថ្ងៃខែឆ្នាំដដែល ៕