កោះកុង៖
កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ២០២៦ ប្រហែលជាម៉ោងថ្ងៃត្រង់ មានករណី ក្មេងស្រីជំទង់ម្នាក់ទៅលេងទឹកជ្រោះ បានរអិលហើយកៀបជាប់ជើងម្ខាង ក្នុងចម្លោះថ្ម ។
ក្រោយពីមានការអន្តរាគមន៍ជួយសង្រ្គោះពីកម្លាំងសមត្ថកិច្ច អាជ្ញាធរឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋ ក្មេងស្រីរងគ្រោះ ត្រូវបានសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ! ។
លោកជំទាវ ឈី វ៉ា អភិបាលខេត្ត ក៏បានអំពាវនាវចំពោះបងប្អូនជាភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញទៅកម្សាន្តនៅតាមទឹកធ្លាក់ ទឹកជ្រោះនានា សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេស ក្នុងរដូវវស្សានេះ ដើម្បីជៀសផុតពីការរអិល ការជាប់ផុងនិងគ្រោះ ថ្នាក់ផ្សេងៗ និងសូមផ្ដល់ព័ត៌មានមកអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុកនិងសមត្ថកិច្ច ពាក់ព័ន្ធជាបន្ទាន់ ក្នុងករណីមានបញ្ហាកើតឡើង ជាយថាហេតុ ៕
