បាត់ដំបង៖
កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដែលមាន លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេង ទំនើងជាបន្តបន្ទាប់ចំនួន០៤នាក់កាលពីថ្ងៃទី ២២-២៣ ខែ ឧសភា ឆ្នាំ ២០២៦ នៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង ០១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចស្ថានីយ៍ប្រេង CALTEX ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានក្មេងទំនើង០២ក្រុម មានគ្នាប្រហែលជិត ២០នាក់ បានជិះម៉ូតូ ប្រហែល ១០គ្រឿង ប្រដាប់ដោយ កាំបិត ដាវ ជិះម៉ូតូដេញកាប់គ្នា រហូតដល់ក្នុងបរិវេណស្ថានីយ៍ប្រេង CALTEX និងមុខបន្ទប់ទឹកក្បែរកន្លែងសន្តិសុខ ដេកយាម ដោយឃើញហេតុការដូច្នេះសន្តិសុខចេញពីមុងមកមើល ក៏ស្រាប់តែត្រូវក្មេង ទំនើងកាប់ត្រូវ បណ្តាលឲរងរបួសដាច់ម្រាមមេដៃខាងស្តាំ និងរបួសរយះកំភួនដៃស្តាំដល់ ឆ្អឹងដេប្រហែល ២០ថ្នេរ ។
រហូតដល់ម៉ោង ០៣និង៣០នាទី ថ្ងៃដដែល នៅចំណុចខាងកើតវត្តសង្កែ ស្ថិតក្នុងភូមិ រំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ក្រុមក្មេងទំនើងដែលដេញកាប់គ្នាបណ្តាលឲសន្តិសុខ រងរបួស បានរួមគ្នាជាមួយក្រុមក្មេងទំនើង ០២ក្រុមផ្សេងទៀត សរុបទាំងអស់មានគ្នា ប្រហែលជិត ២០នាក់ ប្រដាប់ដោយដាវ ០៤ដើម បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និង វាយទៅលើជនរងគ្រោះចំនួន ០៣នាក់ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូបញ្ច្រាសទិស គ្នា បណ្តាលឲជនរងគ្រោះម្នាក់រងរបួសចំក្បាលពីលើ រយះដេរ ១០ថ្នេរ និង រយះខ្នងដៃ ខាងស្តាំដេរ ០៧ថ្នេរ ។
ក្រោយកើតហេតុកម្លាំងជំនាញអាវុធហត្ថខេត្ត បានបើកការស្រាវជ្រាវ រហូតដល់ឃាត់ខ្លួន មុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ជាបន្តបន្ទាប់
១/ឈ្មោះ ណាត សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង (អ្នកឌុប)
២/ឈ្មោះ នេត្រ វឌ្ឍនា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង (ជាអ្នកឌុប)
៣/ឈ្មោះ ធី ភីណាន់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (ជាអ្នកកាប់)
៤/ឈ្មោះ ផែត វីរះយុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង (ជាអ្នកឌុបបក្ខពួកគេចខ្លួនក្រោយកើតហេតុ) រួមជាមួយវត្ថុតាងទូរស័ព្ទ ០៤គ្រឿង ,ម៉ូតូ ០១គ្រឿង ។ចំណែកបក្ខពួកក្មេងទំនើងផ្សេងដែលចូលរួមធ្វើសកម្មភាពកាប់ ចាក់ គ្នា ត្រូវបានកម្លាំង ជំនាញអាវុធហត្ថខេត្ត កំណត់អត្តសញ្ញាណបានអស់ហើយរង់ចាំចាប់ខ្លួននៅពេលក្រោយ បន្តទៀត៕
