ភ្នំពេញ៖
ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបាន រួចនាំគ្នាវាយទ្រោមខ្លួន ក្រោយ ពេលធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋចតនៅខាងមុខផ្ទះមួយភ្លែត។ ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩:១៥នាទីយប់ទី០៦ ខែ ឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើយោងតាមការបញ្ជាក់ពីបុរសជាម្ចាស់ម៉ូតូ បានអោយដឹងថានៅមុនពេលកើតហេតុ រូបគាត់ បានយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AZ-0012 បានចតទុកចោលនៅខាងមុខផ្ទះ ខណៈរូបគាត់និងប្រពន្ធចូលទៅខាងក្នុងផ្ទះ ។
ក្រោយមក ស្រាប់តែលេចមុខបុរសជាជនសង្ស័យម្នាក់ដើរថ្មើជើង មកធ្វើសកម្មភាពកាច់កយកម៉ូតូបានសម្រេច រួចជិះរត់ទៅមុខបានប៉ុន្មានម៉ែត្រ ស្រាប់តែស្រ្តីជាប្រពន្ធឃើញទាន់ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាចេញមកជួយប្រដេញស្ទាក់ចាប់បានជនសង្ស័យភ្លាមៗ រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួនហើយក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមក។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចវាយខ្នោះនាំខ្លួនជនសង្ស័យយកទៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក សួរនាំបន្តនិងចាត់ការតាមនីតិវិធីផ្លូវច្បាប់៕
